វត្តនៅភូមិខ្ញុំកំពុងរីកស្គុសស្គាយ…

About Lovepeehs05

I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ I. POLITICS II. ECONOMICS III. EDUCATION IV. HEALTH V. SECURITY
This entry was posted in វប្បធម៌ and tagged . Bookmark the permalink.

9 Responses to វត្តនៅភូមិខ្ញុំកំពុងរីកស្គុសស្គាយ…

  1. peehs07 ថា:

    In northern California… This temple is probably the largest Buddhist temple in the United States. This temple cost about three million already and it is not build the Preah Viheara yet.

    But is not the style i want…

  2. វិចិត្រ ថា:

    ហេតុអ្វី​ចាំ​បាច់​ធ្វើ​រូប​សំនាក​ដូច​ៗគ្នា​ច្រើន​ម្ល៉េះ?
    ​គេ​ចង់​តំនាង​ព្រះ​ពុទ្ធ​ទាំង​ប្រាំ​អង្គ​រឺ​?

  3. peehs07 ថា:

    បាទ ពិតមែនហើយ ! ថ្ងៃនោះលោកទេសនាគ្រែប្រាំផង ពីព្រោះធ្វើបុណ្យ
    អភិសេក ព្រះពុទ្ធប្រាំអង្គ ហើយជាងនោះក៏លោកដែរ…។

  4. ដាក់​រូប​ធំ​ៗ​ពេក​ពិបាក​ឡូត​ណាស់!

  5. peehs07 ថា:

    អរគុណ លោក សុភ័គ្រ ដែលបានប្រាប់ តាមពិតខ្ញុំអត់បានដឹង ថាធំប៉ុណ្ណាដែរទេ ពីព្រោះកុំព្យូទ័រខ្ញុំ ធំស្រាប់ 17.3 in. Laptop ចឹងចាំខ្ញុំដាក់មធ្យម ទើបល្មម មើលទៅ !

  6. sophorth ថា:

    ខ្មែរ​យើងខ្ជះខ្ជាយ​លុយ​រាប់​ម៉ឺន​ដុល្លា សង់​វត្ត​ សង់​ព្រះពុទ្ធរូប ប្រណាំង​ប្រជែង​គ្នា​ជាមួយ​វាំង។ បើ​យក​លុយ​រាប់ម៉ឹន​នោះ​ មកសង់​សង់​ផ្ទះ​អោយ​ប្រជាជនក្រី​ក្រ​បាន​រាប់​ពាន់​ខ្នង យក​មកជួយ​មន្ទី​ពេទ្យព្យាបាល​មនុស្សបានរាប់​ពាន់​នាក់ ….។ល។ យើង​អាច​យកមកធ្វើ​អ្វីៗ​ផ្សេងទៀត​បាន​ប្រយោជន៍ជាងនេះ ប្រទេស​យើង​ក្រ យើង​គួរតែប្រើ​ប្រាស់លុយកាក់​ទាំង​នេះលើ​រឿង​ចាំ​បាច់​ លើវិស័យ​អាទិភាព។ កាល​សម័យ​ព្រះពុទ្ធ​ជាម្ចាស់ ព្រះអង្គមិនត្រូវការ​ទីកន្លែងស្នាក់​អាស្រ័យស្កឹម​ស្កៃ កាលីប​ដូច​សព្វថ្ងៃទេ ព្រះអង្គ​តែ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស។ ខ្មែរ​យើង​គួរពិចារណា​ ចំនុចនេះ​ឡើង​វិញ​ហើយ គួរចាយលុយ​អោយមាន​ប្រសិទ្ធភាព ក្នុង​គោល​ដៅ​ក៏សាង​ប្រទេសអោយ​ជឿនលឿន។

  7. peehs07 ថា:

    ពិតមែនហើយ sophorth ផ្នែកសាសនា ជាពិសេស សាសនាព្រះពុទ្ធ ប្រហែលជា ប្រើលុយខ្ជះខ្ជាយ ច្រើនណាស់ គឺធ្វើនេះ មានគោលបំណង ចង់បានលុយបន្ថែមទៀត ពីពុទ្ធបរិស័ទទួរទៅ គឺមិនបានគិតឃើញដូច លោកមានប្រសាសន៍នោះទេ មិនឃើញមានការព្រួយបារម្ភ ចំពោះពុទ្ធ បរិស័ទ ដែលក្ររហេមរហាម លំបាកវេទនាប៉ុន្មានទេ បើមិនសូវមានលុយ យកមកចូលបុណ្យ ក៏មិនសូវរាប់អាន ឬមិនសូវអើពើ អ្នកនោះប៉ុន្មានដែរ បើអ្នកស្រុកចេះ រកលុយបានច្រើន មកចូលបុណ្យ អ្នកនោះល្អណាស់ បើជួយត្រឹមតែ គំនិតប្រាជ្ញា ក៏មិនល្អដូច ជួយលុយទេ ហើយព្រះសង្ឃ ភាគច្រើន ច្រើនចេះខាងអូមអាម មន្តអាគម តែមិនសូវឃើញមាន ព្រះសង្ឃ ដែលចេះជួយអបរំ កុំអោយក្មេង ធ្វើពាលប៉ុន្មានទេ រឿងអាគារ រឿងកុដិលោក សុទ្ធតែល្អៗ មិនខុសពីវាំងប៉ុន្មានដែរទេ ហើយជម្លោះឬ ទំនាស់ ក្នុងវត្តភាគច្រើន គឺជម្លោះឬទំនាស់លាភសក្ការៈ ឬលុយកាក់ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ហាមជាងគេនោះ ច្រណែននិន្ទា អង្គនេះបាន បច្ច័យច្រើន អុង្គនេះបានលាភច្រើន ជាដើម។ល។

  8. Lovepeehs05 ថា:

    កាលប៉ុន្មានឆ្នាំកន្លងមកនេះ បានឮសូរការឃោសនា រកបច្ច័យធ្វើឋានត្រៃត្រឹង ៩ ជាន់ ដែលមានគំពស់ ជិតទៅ ១០០ ហ្វីត ឬ ៣០ ម៉ែត្រ ប្រហែលជារកបច្ច័យបានច្រើនណាស់ តែអត់ឃើញធ្វើទេ ថាមានច្បាប់ ត្រឹមត្រូវហើយ តែបើតាមខ្ញុំដឹងថា ច្បាប់របស់គេមិនអនុញ្ញាត ឱ្យធ្វើខ្ពស់ដូចពាក្យខាងលើហ្នឹងទេ កំពស់ដែលគេអនុញ្ញាតឱ្យធ្វើ គឺ ៣៥ ហ្វីត ឬ ១០ ម៉ែត្រ នេះបើតាមខ្ញុំធ្លាប់បានទៅជួប ក្រសួងទទួល ខុសត្រូវសំណង់គេប្រាប់ ហើយបញ្ហាមួយទៀតគឺ នៅក្បែរនោះជាព្រលានយន្តហោះ ដូច្នេះព្រលានយន្ត ដែលមានយន្តហោះឡើងចុះយ៉ាងនេះ គេច្បាស់ជាមិនអនុញ្ញាត ឱ្យធ្វើអាគារខ្ពស់ៗនៅក្បែរហ្នឹងទេ ដូច្នេះ ការធ្វើនេះគ្រាន់តែស្រមើលស្រមៃតែប៉ុណ្ណោះ ! តែឃើញមានបានជាវដីរហូតដល់ ៣៥ អេកើរ ក្នុងទំហំវត្តទាំងមូល អញ្ចឹងបានន័យថា មានទំហំធំជាងវត្តនានានៅអាមេរិកហើយមើលទៅ តែការ កសាងពុំទាន់ពេញលក្ខណៈជាវត្ត ដោយខ្វះព្រះវិហារ តាមពិតព្រះវិហារ ត្រូវមានតាំងពីការចាប់ផ្តើម កសាងដំបូងម្លេះ តែមិនបានធ្វើ មិនបានដឹងថា គេរៀបចំធ្វើតាមបែបផែនយ៉ាងណានោះទេ បើអត់មានព្រះវិហារយ៉ាងនេះ !!

បញ្ចេញមតិ