ប្រព័ន្ធនយោបាយខ្មែរទំនើប ជាប្រព័ន្ធនយោបាយ ដ៏ល្អបំផុតក្នុងលោក!

Kaps Political System 19072016001

នេះជាប្រព័ន្ធនយោបាយ ដែលមានសន្តិសុខ និង សុវត្ថិភាព ជាទីបំផុតក្នុងលោក។ ជាប្រព័ន្ធដែល មិន ផ្តាច់ការ ជាប្រព័ន្ធ ពោរពេញទៅដោយសិទ្ធិសេរីភាព ជាប្រព័ន្ធចែករំលែក មិនហួងហែងតែម្នាក់ឯង ជាប្រព័ន្ធ សេរីនិយម ជាប្រព័ន្ធរាជា និយម ជាប្រព័ន្ធកុម្មុយនិស និយមផងដែរ ជាប្រព័ន្ធឱ្យមនុស្ស ចេះស្រឡាញ់មនុស្ស ជាប្រព័ន្ធឱ្យ មនុស្សចេះធ្វើការជាមួយគ្នា ជាប្រព័ន្ធជំរុញ ឱ្យមនុស្ស ចេះសាមគ្គីគ្នា ជាប្រព័ន្ធធ្វើឱ្យមនុស្សចេះចរចារ ពិភាក្សាគ្នា ចេះឯកភាពគ្នា ចេះចែកគ្នារស់ មិនកំណាញ់ ធ្វើឱ្យមនុស្សមានចិត្តទូលាយ មិនចង្អៀតមិនចង្អល់ និង ជាប្រព័ន្ថយដែលអាចកាត់ បន្ថយការប្រើអំពើហឹង្សា ការព្យាបាទឈ្នានិះគ្នា និង កាត់បន្ថយអំពើឃាតកម្ម រហូតដល់ ៩០ ភាគរយ ហើយជាប្រព័ន្ធតម្រូវឱ្យមនុស្សមានការសិក្សា អបរំខ្ពស់ មានកម្រិតវីជ្ជាខ្ពស់ មានធនធាន មនុស្សខ្ពស់ និង ធ្វើឱ្យប្រទេសជាតិលូតលាស់ និង រីក ចម្រើនលឿន ខ្ពស់និងឆាប់រហ័សជាទីបំផុត គឺគ្មាន ប្រព័ន្ធនយោបាយ ណាក្នុងពិភពលោក ឱ្យប្រសើរជាងនេះទេ៕៚…

បានផ្សាយ​ក្នុង នយោបាយ, នយោបាយ សេដ្ឋកិច្ច, នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Health, Uncategorized | បានដាក់ពាក្យ​គន្លឹះ , , , , , , , , , , , , , , | បញ្ចេញមតិ

ខ្មែរគ្រប់រូបត្រូវតែចងចាំ!

សូមចុចមើល ព្រឹត្តិការណ៍ដ៍រន្ធត់ នៅខាងក្រោម ដែលមិនត្រូវកើតមានទៀតទេ នៅកម្ពុជា!

ខ្មែរគ្រប់រូបត្រូវចងចាំ!

បានផ្សាយ​ក្នុង នយោបាយ, វប្បធម៌, សន្តិសុខ | បានដាក់ពាក្យ​គន្លឹះ | 5 មតិ

ទីសាងសង់ទំនប់លាវ ហ្សាយាបូរី

ដែលនឹងត្រូវចំណាយទឹកលុយអស់ បីពាន់ប្រាំរយលានដុល្លា ($3.5 billion) ទំនងដែរតើ ! រឿងអីបានជាពួកគេហាមឃាត់ មិនអោយលាវ-ថៃកសាងទំនប់នេះ តើវាប៉ះពាល់អ្វីខ្លះ ?

បានផ្សាយ​ក្នុង នយោបាយ សេដ្ឋកិច្ច | បានដាក់ពាក្យ​គន្លឹះ | បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ទីសាងសង់ទំនប់លាវ ហ្សាយាបូរី

ហាងមាសចិននៅក្រុងបឹងកក


ហាងមាសនៅក្រុងចិននៅបឹកក មាសបន្តរឡើងថ្លៃរយៈពេល ៤ ឆ្នាំទៀត !

បានផ្សាយ​ក្នុង សេដ្ឋកិច្ច | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

មាសឡើងថ្លៃអ្នកលក់ស្រែកថ្ងូរ…!

បានផ្សាយ​ក្នុង សេដ្ឋកិច្ច | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ខ្មែរប្រហែលជារស់មិនបានយូរទេ!

ខ្មែរប្រហែលជាមិនអាចរស់នៅបានយូរទេមើលទៅ ខ្មែរប្រហែលជាត្រូវលិចលង់ ដោយសារតែ ទឹកជំនន់ ដោយសារតែទឹកមេរោគ-ជម្ងឺគ្រប់បែបយ៉ាង ដែលបង្ហូរចុះមក ពីទំនប់វារីអាគិសនីយ៍ របស់វៀតណាម។ បើតាមពត៌មាន វៀតណាមគេនិងកសាង ទំនប់ធំៗជាច្រើនទៀត គេទប់ខាង លើ គេទប់ខាងក្រោម គេអាចបើកបង្ហូរទឹក មកពីលើនិងគេអាច បិទទំនប់ខាងក្រោម ទឹកអាច ឡើងចាល់លិចពេញទាំងស្រុកខ្មែរ ហើយវាំងស្តេចស្រុកខ្មែរ ក៏លិចឬអណ្តែតទឹក មិនសល់ដែរ។

នេះចង់មិនចង់ ជាមធ្យោបាយមួយ ដ៏សំខាន់ដើម្បីសម្លាប់ខ្មែរ វាបានកើតមាន និងកំពុងតែកើត មានរួចមកហើយ ចំពោះបងប្អូនខ្មែរ នៅភូមិភាគឥសាន្ត ដូចវិទ្យុអាស៊ីសេរី បានផ្សាយរួចមក ហើយថ្មីៗនេះ គួរអោយតក់ស្លុតជាទីបំផុត ខ្មែររវល់តែគិត គេឈ្លានពាននិងរំកឹលព្រុំដែន តែ មិនបានគិត រឿងគេវាយប្រហារតាមផ្លូវទឹក រឿងនេះខ្លាំងជាងរឿង ប៉ុលពតសម្លាប់ខ្មែរទៅទៀត រឿងនេះគេអាចសម្លាប់ខ្មែរ តែ២៤ម៉ោង អោយអស់កន្លះនគរក៏បានដែរ។

សូមអស់លោកជាខ្មែរ កុំគិតសប្បាយខ្លាំងពេក កុំគិតរឿងស្រីស្រាល្បែងពាលាខ្លាំងពេក កុំភ្លេច ខ្លួន សង្រ្គាមក្តៅចប់ទៅហើយ តែសង្គ្រាមត្រជាក់ កំពុងតែកើតនៅឡើយ ត្រជាក់នេះ មិនមែន ត្រជាក់ធម្មតាទេ គឺត្រជាក់កក ហើយស្លាប់មិនធំក្លិនស្អុយទេ បើស្អុយវិញយើងឆាប់ដឹង។

ខ្មែរយើងគួរតែ ក្រោកឈរទាំងអស់គ្នាឡើង ដើម្បីទាមទារតវា ដើម្បីអោយរដ្ឋាភិបាល វៀតណាម ទទួលខុសត្រូវនូវអ្វី ដែលពួកគេបានធ្វើ និង កំពុងធ្វើ អោយប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋ ខ្មែរ និងគោក្របីផ្ទះសម្បែង ដោយសារតែបើកទឹកមេរោគបង្ហូរចុះមក ធ្វើអោយខ្មែររងគ្រោះ វេទនា។

នេះជាអំពើមួយ ដែលរំលោភសិទ្ធិមនុស្ស និងសិទ្ធិសត្វពានហនៈ ដ៏ឃោរឃៅជាទីបំផុត។ វៀត- ណាមត្រូវគិតថា ខ្មែរក៏ជាមនុស្សដែរ គឺចង់មានជីវិតរស់នៅ ដូចប្រជាពលរដ្ឋ វៀតណាមដែរ។ វៀតណាម ត្រូវដឹងថា ខ្មែរបានស្លាប់បីលាននាក់ ដោយសារអ្វី? មិនដោយសារ វៀតណាមជួយខ្មែរ ក្រហម អោយឡើងកាន់អំណាចទេឬអី? យ៉ាប់ណាស់ម្នាក់ៗ យកតែត្រូវរៀងខ្លួន គ្មានពីណាចង់ ទទួលខុសត្រូវទេ នៅពេលដែលមានគ្រោះថ្នាក់យ៉ាងនេះ!

សុំទោសនិយាយទៅកាន់តែវែង សូមសង្ខែបត្រឹមនេះសិនចុះ។

បានផ្សាយ​ក្នុង នយោបាយ, នយោបាយ សេដ្ឋកិច្ច, នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Health, Uncategorized | បានដាក់ពាក្យ​គន្លឹះ , , , , , , , , , , | 28 មតិ

ផ្កាកូឡាបសម្រាប់បុណ្យសង្សារ!

 

ផ្កាកូឡាបមានសម្រស់ស្រស់បំព្រង គួរជាទីគយគន់ និងជាទីប៉ងប្រាថ្នារបស់មនុស្សនានា ក៏ប៉ុន្តែ យើងមិនអាចយកដៃ ទៅបេះផ្កានេះបានដោយស្រួលៗទេ ផ្កាកូឡាបដ៏ស្រស់បំព្រងនេះ តែងមាន បន្លាសំរាប់ការពារជានិច្ច តែយ៉ាងណាក៏ដោយ បន្លារបស់កូឡាប មិនអាចការពារផ្ការបស់វាបាន ឡើយ នៅទីបំផុតមនុស្សតែងកាត់យកផ្កានេះ មកប្រើប្រាសតាមសេចក្តីត្រូវការរបស់គេ ហើយ ផ្កាកូឡាបមានបីពណ៌ គឺពណ៌ក្រហម ពណ៌លឿង និងពណ៌ស។ មនុស្សតែងយកផ្កាកូឡាប ធ្វើជាតំណាងសេចក្តីស្នេហា ហើយនៅសហរដ្ឋអាមេរិក គេមានកំណត់ថ្ងៃពិធី សេចក្តីស្នេហា របស់គេ ហើយថ្ងៃនោះជិតមកដល់ហើយ តែខ្មែរយើងអត់មានធ្វើពិធីនេះទេ សេចក្តីស្នេហាវាស្ថិត នៅលើ ឪពុកម្តាយឬអានាព្យាបាល។ តើពិធីទាំងពីរនេះ ពិធីណាមួយល្អ គ្រាន់បើជាងគេ? តើពិធី មួយណាមានតម្លៃជាងគេ? ថ្ងៃធ្វើពិធីសេចក្តីស្នេហានោះ ភាគច្រើនគឺស្តី្រដែលមាន ក្តីសង្ឃឹមច្រើន ជាងគេ ថាច្បាស់ជានិងបានផ្កា មកតាំងលំអរផ្ទះជាមិនខានឡើយ!

បានផ្សាយ​ក្នុង នយោបាយ, នយោបាយ សេដ្ឋកិច្ច, នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Health, Uncategorized | បានដាក់ពាក្យ​គន្លឹះ , , , , , | បញ្ចេញមតិ

តើខ្មែរនៅបរទេសបានជួយអ្វីខ្លះ?

តើបងប្អូនជនភៀសខ្លួនខ្មែរ នៅបរទេសបាន ជួយកសាងប្រទេសជាតិ កម្ពុជាប៉ុន្មានដែរ ក្នុងមួយឆ្នាំៗ? តើការជួយនេះ រដ្ឋាភិបាលខ្មែរ មានបានរាប់បញ្ចូលក្នុង កំណើនសេដ្ឋកិច្ចជាតិ ដែរឬទេ?

ជំនួយទាំងនោះមាន៖ ជាលុយកាក់ប្រាក់កាស ខោអាវសម្លៀកបំពាក់ និងរបស់របរប្រើប្រាស គ្រប់បែបយ៉ាង និងព្រមទាំងជំនួយខាង គំនិតប្រាជ្ញាផងដែរ។ តើរដ្ឋាភិបាលខ្មែរ មានបានស្ទង់ ប្រមាណ មើលផងដែរឬទេ? បើតាមខ្ញុំប៉ាន់ប្រមាណ មិនតិចជាងមួយពាន់លានដុល្លា ($១,០០០,០០០,០០០) ទេក្នុងមួយឆ្នាំៗ តើអស់លោកអាចជឿបានទេ? នេះបើតាមខ្ញុំ គិតមើលក្នុង ជនភៀសខ្លួនម្នាក់ៗ ចំណាយលុយមួយពាន់ដុល្លា (១,០០០ដុល្លា) ក្នុងមួយឆ្នាំៗ ផ្តល់មកបង ប្អូននៅស្រុកខ្មែរ។

តើលុយជំនួយតាមអង្ការ ក្រៅរដ្ឋាភិបាល(NGO) មានប៉ុន្មាន លានដុល្លាដែរ ក្នុងមួយឆ្នាំៗ ចុះលុយជំនួយផ្ទាល់ ទៅលើរដ្ឋាភិបាលខ្មែរ តើមានប៉ុន្មានលាន ឬប៉ន្មានកោដិដុល្លាដែរ ក្នុងមួយឆ្នាំៗ? នេះមិនបានគិតដល់លុយ អ្នកមកធ្វើវិនិយោគទុន នៅស្រុកខ្មែរទេ។

តើរដ្ឋាភិបាលខ្មែរ មានដែលអោយដម្លៃ ឬអោយជាគុណសម្បត្តិ ទៅលើជនភៀសខ្លួនខ្មែរ នៅបរទេសដែរឬទេ? ខ្ញុំធ្លាប់តែឮសូរថា ជនទាំងនោះ ជាជនរត់ចោលស្រុក ជាជនមិនបានការ ជាជនមិនចេះតស៊ូនិងគេ តើរឿងនេះ ជារឿងពិតដែរឬទេ? បើរដ្ឋាភិបាលខ្មែរ បើអ្នកនយោបាយ ខ្មែរ គិតឃើញថា ជនភៀសខ្លួនខ្មែរ នៅបរទេស គឺជាផ្នែកមួយបានជួយ រួបរួមកាសាងប្រទេស ជាតិខ្មែរដែរ តើហេតុអី បានជារដ្ឋាភិបាលខ្មែរ ឬអ្នកនយោបាយខ្មែរ មិនអើពើជួយដល់ខ្មែរ ទាំងអស់នោះសោះ? ខ្ញុំមើលទៅអត់ឃើញ មានជួយអ្វីសោះ ឃើញតែ ប្រកាសសុំលុយ សុំជួយគាំទ្រ ដល់គណបក្សរបស់គេ រៀងៗខ្លួន នេះមិនមែនតែខាងអ្នក នយោបាយទេ តែផ្នែក សាសនា ក៏ដូច្នោះដែរ ឃើញតែបិណ្ឌបាតបច្ច័យ ធ្វើបុណ្យកសាងវត្ត មិនចេះចប់មិនចេះហើយ តែប្រជាជនទុកអោយ នៅរងទុក្ខវេទនា តាមកម្មរបស់គេរៀងៗខ្លួន។

តើរឿងទាំងអស់នេះ មកពីមូលហេតុអ្វីដែរ? តើមកពីសង្គមខ្មែរសព្វថ្ងៃ ឬមកពីអ្នកដឹកនាំ ខ្មែរសព្វថ្ងៃ ឬក៏មកពីអ្នកនយោបាយខ្មែរ សព្វថ្ងៃមិនគិតគូរ មិនអើពើ? សូមអស់លោក-លោកស្រី ជួយពិចារណាផងមើល តើមកពីមូលហេតុអ្វីដែរ…?

បានផ្សាយ​ក្នុង នយោបាយ, នយោបាយ សេដ្ឋកិច្ច, នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Health, Uncategorized | បានដាក់ពាក្យ​គន្លឹះ , , , , , , , , | បញ្ចេញមតិ

តោះទៅលក់រទេះគោទិញឡានជិះវិញ!

នៅពីរបីខែខាងមុខនេះ ខ្ញុំមានគំរោងការណ៍ ទៅស្រុកខ្មែរ ទៅលក់រទេះគោក្របី ហើយរកទិញឡានថ្មីជិះវិញ មើលទៅពិបាកឃ្វាល ពិបាកមើលវាណាស់ ។ អាស្រ័យហេតុនេះ សូមអស់លោក ជួយមើលមើ តើទិញយកអាឡានមួយណា? ខ្ញុំស្រឡាញ់ឡានមួយចំនួនដែរ តែមិនដឹងយកអាមួយណា ដែលគ្រាន់បើជាងគេ មិនដឹងជាលុយលក់រទេះគោក្របីនោះ គ្រប់ឬមិនគ្រប់ទេ…

បានផ្សាយ​ក្នុង សេដ្ឋកិច្ច | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

នេះជារូបភាពរបស់មហាសេដ្ឋី…

បានផ្សាយ​ក្នុង នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ | បានដាក់ពាក្យ​គន្លឹះ | 2 មតិ

ពលរដ្ឋខ្មែរដែលក្រីក្របំផុតនៅកម្ជុជា

នេះជាប្រជាពលរដ្ឋខ្មែរ ដែលក្រីក្របំផុត នៅកម្ពុជាសព្វថ្ងៃ ។ ខ្ញុំមិដែលបានជួបប្រទះ ប្រជាពលរដ្ឋខ្មែរ ដែលក្រីក្របែបនេះទេ ។ ខ្ញុមធ្លាប់បានដើរច្រើនណាស់ដែរ នៅតាមជនបទស្រុកស្រែ តែមិនដែលបានឃើញ ដូចរូបទាំងអស់នេះទេ ។ រូបទាំងអស់នេះ ខ្ញុំទើបតែបានរកឃើញ ដែលគេបានដាក់ ផ្សប់ផ្សាយពេញពិភពលោក ក្នុងអ៊ិនធើណិត ។ គួរអោយខ្មាសពិលោកណាស់ !

បានផ្សាយ​ក្នុង នយោបាយ សេដ្ឋកិច្ច | បានដាក់ពាក្យ​គន្លឹះ | 8 មតិ

ការព្រួយបារម្ភនៃការរីកចំរើននៅកម្ពុជា

 

សេចក្តីព្រួយបារម្ភ ចំពោះការរីកចំរើន នៅប្រទេសកម្ពុជាសព្វថ្ងៃ បើតាមការមើលកាសែត ស្តាប់វិទ្យុ ដែលបានផ្សប់ផ្សាយ និងការមើលឃើញ ដោយខ្លួនឯង ជារៀងរាល់ថ្ងៃ ប៉ុន្មានឆ្នាំកន្លង មកនេះ ឃើញថាការរីកចំរើន ដូចជាមិនស៊ីចង្វាក់គ្នាសោះ មិនមានតុល្យភាពទេ អ្នកមានអ្នកក្រ និង អ្នកចេះដឹងអ្នកល្ងង់ខ្លៅ វាមានគម្លាតខុសគ្នាឆ្ងាយពេក ដូចមេឃនិងដី ឬដូចស្ថានសួគ៌ និងស្ថាននរកក៏ថាបាន ។ 

អ្នកមានអាចមានចំណូល ក្នុងមួយថ្ងៃៗរាប់រយឬរាប់ពាន់ដុល្លា ហើយអាចហ៊ានចំណាយក្នុង មួយថ្ងៃៗ រហូតរាប់ពាន់ដុល្លា មានគ្រឿងសម្ភារៈប្រើប្រាស ទំនើបៗ ដែលមានតម្លៃរាប់មឺន រាប់ សែនដុល្លា យាន្តជំនិះវិញ មានឡានទំនើបៗ តម្លៃរាប់មឺនឬសែនដុល្លា ហើយមានផ្ទះសម្បែងវិញ មានតម្លៃរាប់សែនឬលានដុល្លា មិនខុសគ្នានិងវាំងស្តេចផែនដីដែរ ហើយដីធ្លីស្រែចំការវិញ មានរាប់រយឬពាន់ហិតា ហើយការរៀនសូត្រវិញ ចង់ថ្នាក់ណាសាលាណា ក៏បានដែរ មានមហា វិទ្យាល័យ និងសាកលវីទ្យាល័យផុតថ្នាក់ ជាដើម។ល។ នេះតើមកពីមូលហេតុអ្វីដែរ ?

រីឯចំណែកអ្នកក្រវិញ មានចំណូលក្នុងមួយថ្ងៃៗ តែមួយឬពីរដុល្លាប៉ុណ្ណោះ មានគ្រឿងសម្ភារៈ ប្រើប្រាសសុទ្ធតែរបស់ជជុះ ដែលគេបោះចោលធុងសម្រាំ ហើយផ្ទះសម្បែងវិញ ជញ្ជាំងធ្លុះដំបូល ធ្លាយមើលឃើញមេឃ យាន្តជំនិះធ្វើដំណើរវិញ ដោយជើង ដោយរទេសគោ ដោយម៉ូតូឡាន ឬកង់ចាស់ៗ  ហើយឈឺថ្កាត់គ្មានថ្នាំសង្កូវមើលឡើយ ការរៀនសូត្រវិញ បានត្រឹមថ្នាក់បឋមសិក្សា ខ្ពស់ពេកហើយ គឺរស់នៅយ៉ាងថោកទាប និងវេទនាជាទីបំផុត ។ នេះតើមកពីមូលហេតុអ្វីដែរ ?

ខ្ញុំខ្វះរូបភាពដើម្បីបញ្ជាក់នូវទស្សនៈខាងលើ បើអស់លោកអ្នកណាមាន សូមមេត្តាផ្លើរ ចែកមកខ្ញុំផងតាមអ៊ីមែល kap@peehs.info ឬក៏អាចដាក់ផ្សាយបង្ហាញតាមគេហទំព័រអស់លោក អ្នកនៅភូមិWordpressនេះក៏បានដែរ ។ សូមអរគុណទុកជាមុន ! សូមមានសរី សួស្តីឆ្នាំថ្មី !

បានផ្សាយ​ក្នុង នយោបាយ សេដ្ឋកិច្ច | បានដាក់ពាក្យ​គន្លឹះ | 2 មតិ

ការអភិវឌ្ឍប្រទេសជាតិដែលយើងខ្ញុំចង់បាន..!

I.  កណត់ទីកន្លែង និងរៀបចំកសាង ជាប្រព័ន្ធ ផ្លូវគមនាគមន៍ និងទំនប់ប្រឡាយទឹក ដែលសំខាន់នានា ទួទាំងប្រទេស

II.  កំណត់ទីកន្លែង និងរៀបចំ ភូមិករផ្ទះសម្បែង របស់ប្រជាពលរដ្ឋនានា ទួទាំងប្រទេស

III.  កំណត់ទីកន្លែង និងរៀបចំ ដីធ្លីសំរាប់ធ្វើ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ឬរោងចក្រនានា របស់ប្រជាពលរដ្ឋ ទូទាំងប្រទេស

IV.  កំណត់ទីកន្លែង និងរៀបចំ កសាងសាលាឬៀន មន្ទីរពេទ្យ និងសាសនានានា ទូទាំងប្រទេស

V.  កំណត់ទីកន្លែង និងរៀបចំ កសាងការិយាល័យ គ្រប់គ្រង សាលមហោស្រព និងសួនច្បារនានា ទូទាំងប្រទេស

ធ្វើនេះដើម្បី អោយវាមានការរស់នៅ មានរបៀបរៀបរយ និងជៀសវាង នូវការទំនាស់ទាស់ទែង ខ្វែងគំនិតគ្នា និងរំលោភសិទ្ធិ ឫផលប្រយោជន៍គ្នា ទៅវិញទៅមក ។

យើងចង់បាន ការរៀបចំទាំងអស់នោះ អោយមាន ជារចនាសម្ព័ន្ធ ច្បាស់លាស់ ត្រឹមត្រូវ ដែលមិនមែនជា អនាធិបតេយ្យ តែជាប្រជាធិបតេយ្យ សេរីត្រឹមត្រូវ តាមច្បាប់កំណត់…។ល។

សូមបញ្ជាក់ថា៖ ចង់អោយមាន កំណត់ទីកន្លែង អោយបានច្បាស់លាស់ ហើយស្ថាបនាផ្លូវថ្នល់ ទំនប់ប្រឡាយទឹកជាមុនសិន មុននឹងរៀបចំភូមិករផ្ទះសម្បែង សំរាប់ប្រជាពលរដ្ឋ មិនមែនស្រេច តែប្រជាពលរដ្ឋចង់ធ្វើ ឬនៅឯនេះមួយកន្តុប ឯនោះមួយកន្តុប ពាសវាលពាសកាលនោះទេ ។ បើពិនិត្យមើលទៅ ឃើញថាមានភូមិករ មួយចំនួនធំ មានតែភូមិនិងផ្ទះសម្បែង តែឥតមាន ផ្លូវថ្នល់ ប្រឡាយទឹក និងទំនប់ទឹកទេ ទុកអោយប្រជាពលរដ្ឋ ដោះស្រាយដោយខ្លួនឯង ។ ផ្លូវថ្នល់ និងផ្លូវទឹក ជាចម្បងបង្អស់ ក្នុងប្រទេស ប្រៀបបាននឹងគ្រងឆ្អឹង និងសសៃឈាម ក្នុងខ្លួនមនុស្ស យើង បើមិនមានឆ្អឹងនិងឈាមទេ មនុស្សយើង ក៏មិនអាចរស់នៅបានឡើយ ។  ខ្ញុំឆ្ងល់ដែរមុន ដំបូង ម៉េចបានជារដ្ឋាភិបាល មិនសិក្សាស្រាវជ្រាវ អោយបានច្បាស់លាស់ ថាមាន ផ្លូវថ្នល់ឡាន ប៉ុន្មាន ប្រឡាយទឹកប៉ុន្មាន ទំនុបទឹកប៉ុន្មាន ដែលត្រូវធ្វើឬកសាង ហើយដាក់ពាក្យ ស្នើសុំជំនួយ ពីអង្ការពិភពលោក ឬប្រទេសនានា លើពិភពលោក អោយជួយតែម្តងទៅ តែឮសូរសុំជំនួយ ធ្វើឯណេះមួយ ធ្វើឯណោះមួយ ម្តងបន្តិចៗ ដឹងអង្កាល់ហើយទេ ជាពិសេសភូមិភាគពាយ័ព្យ រងទុក្ខវេទនាជាងគេ ផ្លូវថ្នល់ជាប្រភពដីហុយ ទាំងយប់ទាំងថ្ងៃ ជិតម្ភៃឆ្នាំហើយមនុស្សចំណាស់ បន្តិច មិនយូរទេស្លាប់ហើយ លើដំបូលផ្ទះយ៉ាងតិចដីកម្រាសមួយតឹក ក្នុងមួយខែៗចុះដីប៉ុន្មានទៅ ក្នុងមួយឆ្នាំៗ ហើយចូលក្នុង ច្រមុះមនុស្សម្នាក់ៗក្នុងមួយឆ្នាំ្ក ក៏មិនតិចដែរ  ល្មមអោយពេទ្យ ធ្វើប្រដាប់ស្ទង់មើលហើយ ។ ប្រហែលជារើសអើង បន្តិចហើយ ចំពោះភូមិភាគពាយ័ព្យនោះ បានជាមិនព្រម ធ្វើផ្លូវថ្នល់អោយសោះ សន្យាមិនចេះចប់…បងប្អូនជាអតីតខ្មែរក្រហមឥតហ៊ាន ក្អកទេ ខ្លាចគេហៅទៅចូលគុក ជំនុំជម្រះទោសមើលទៅ មេៗអរសប្បាយនិងបុណ្យសក្តិម្នាក់ៗ ធ្លាប់ធ្វើកងពល ឥឡូវនេះបានឡើងបុណ្យ ជាចៅហ្វាយស្រុកធំណាស់ ខ្លាចជ្រុះបាត់ អត់ហ៊ាន ឮមាត់ទេ…! ។ល។ កុំថាច្រើនពេក ខ្លាចពួកគាត់ឮ !

បានផ្សាយ​ក្នុង Uncategorized | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ការព្រួយបារម្ភអំពីការអភិវឌ្ឍប្រទេសជាតិកម្ពុជា…

ពុទ្ធសាសនបណ្ឌិត្យ-០៥

ពុទ្ធសាសនបណ្ឌិត្យ-០៦

ពុទ្ធសាសនបណ្ឌិត្យ-០៧

យើងខ្ញុំមានការព្រួយបារម្ភ អំពីការអភិវឌ្ឍ ប្រទេសជាតិខ្មែរសព្វថ្ងៃ ដោយមើលទៅរដ្ឋាភិបាលខ្មែរ ដូចជាពុំមានគម្រោងការណ៍ ច្បាស់លាស់ ដោយខ្លួនឯងសោះ តែអាស្រ័យ ពឹងផ្អែកទៅលើ គំនិត និងគម្រោងការណ៍ គូរប្លង់របស់វិស្វករ បរទេសទាំងស្រុង នេះបើតាមមើល ប្លង់ដែលបានគូរ និងបានដាក់បង្ហាញ តាមរយៈគេហទំព័ររបស់ denith និងឮសូរតាមរយៈសារពត៌មាន របស់ កាសែត និងវិទ្យុនានា ដូចជាអាស៊ីសេរី បារាំងអន្តរជាតិ និងសម្លេងសហរដ្ឋអាមេរិកជាដើម ។ ខ្ញុំនិយាយនេះ ចង់បានន័យថា រដ្ឋាភិបាលខ្មែរ បណ្តោយតាមតែគំនិត អ្នកវិនិយោទុន របស់ បរទេសទាំងឡាយ ដែលបានមកបោះដើមទុន រកស៊ីនៅស្រុកខ្មែរ ទាំងស្រុង គឺស្រេចទៅលើការ កែរឆ្នៃប្រឌិត របស់អ្នកទាំងអស់នោះ ដោយមិនបានគិត អំពីការប៉ះពាល់ដល់ស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌-អរិយធម៌ សង្គមកិច្ច និង សន្តិសុខ របស់ប្រទេសជាតិខ្មែរឡើយ ។

ខ្ញុំខ្លាចត្រង់ថា ធ្វើសម្បទានដី និងធនធានធម្មជាតិ អោយជនបរទេសអស់ទៅ ខ្មែរយើងក៏អស់ដី នៅដែរ ដោយងាក ទៅខាងនេះ ក៏ជាដីកម្មសិទ្ធ របស់ក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ហើយយើង ជាខ្មែរ ជាម្ចាស់ទឹកដី មិនអាចប៉ះពាល់ របស់ក្រុមហ៊ុនទាំងអស់នោះ បានឡើយ ដោយក្រុមហ៊ុន ទាំងនោះ មានសិទ្ធិ ពេញបរិបូណ៌ ខាងការការពារ ផលប្រយោជន៍ ក្រុមហ៊ុន របស់គេ ចង់មិនចង់ គ្រប់អាណាត់ជួល ៥៩ឆ្នាំ ៧៩ឆ្នាំ ឬ៩៩ឆ្នាំ គេនិងកើតកូនចៅគេ ពេញទាំងស្រុកខ្មែរតែម្តងហើយ ថែមទាំងខ្មែរ មិនបានបណ្តុះបណ្តាល ធនធានមនុស្សខ្មែរ អោយបានច្រើន និងគេនោះ ។

ឥឡូវនេះឮសូររដ្ឋាភិបាលខ្មែរ ធ្វើសម្បទានបឹងទន្លេសាបទាំងមូល អោយទៅយួន  ជីករកប្រេង ទៀតហើយ គឺបងប្អូនយក្សណាម ចូលចិត្តណាស់ កន្លែងខ្លាញ់យ៉ាងនេះ អស់អីអស់ចុះ អោយតែ បានកន្លែងខ្លាញ់នេះ ចង់អស់កូនក្រមុំ  មួយរយឬមួយពាន់ ទូរទេះភ្លើង ក៏យក្សណាមមិនខ្វល់ដែរ មើលចុះកន្លែងណាមានទឹកមានត្រី យក្សណាមនៅទាំងអស់ ស៊ីជុះស៊ីជុះ អោយត្រីស៊ី ហើយយក ត្រីមកលក់អោយខ្មែរធ្វើទឹកនំបញ្ចុកទៀត ។ល។ ខ្មែរគួរយល់ថា បឹងទន្លេសាប ជាដួងព្រលឹងខ្មែរ និងជាបេះដូងខ្មែរ បើអនុញ្ញាតអោយ វេជ្ជបណ្ឌិតខ្វះការពិសោធន៍ ច្បាស់លាស់ មកធ្វើការវះកាត់ ខ្លាចនាំអោយបេះដូង ឈប់ដំណើរការបាន ទិចលោខួងៗទៅ ស្រាប់តែប៉ះដាច់ ឫសប្រាសាទ អង្គរដួលច្រងាង ធ្វើម៉េចទៅ ! យួនឯណាចេះកសាងប្រាសាទសងវិញនោះ យួនពូកែរខាងច្បាំង ទេតើ ! ចង់ឪបារាំង ឪអាមេរិកាំង ក៏យួនច្បាំងឈ្នះដែរ !

ដូចខ្មែរក្រហម ប៉ុលពត ខ្លាំងអី ខ្លាំងអស់ជីវិតខ្មែរបីលាននាក់ តែមួយពព្រិចភ្នែក ស្អប់យួនណាស់ តែសម្លាប់ខ្មែរទៅវិញ មានអីពិបាកអី យួនដើរចូលស្រុកខ្មែរ ដោយមិនដឹងខ្លួន តាមពិតប្រហែល ជាយួន មិនចង់មកស្រុកខ្មែរទេ តែខ្មែរយើងទេតើ ទៅអង្វរអោយយួនមកជួយនោះ យួនគេមិន សប្បាយចិត្តទេ ធ្វើអោយកូនចៅគេ ស្លាប់អស់រាប់មឺនឬសែននាក់នោះ តើឥឡូវនេះខ្មែរមានអីសង យួន ? តើខ្មែរយើងធ្វើយ៉ាងម៉េចទៅ ? ….. !?

សូមអស់លោក-លោកស្រីជាខ្មែរគ្រប់រូប គួរជួយប្តូរជាមតិ យោបល់គ្នាមើល ថាតើគួរធ្វើយ៉ាងណា អោយបានផលប្រយោជន៍ ទាំងអស់គ្នា គឺបានផលហើយ កុំអោយបាត់បង់ទីជម្រក ឬទឹកដីទៀត នោះ មិនល្អទេ…! នេះគ្រាន់តែជាមតិយោបល់មួយ របស់ខ្ញុំប៉ុណ្ណោះ បើមានការឆ្គាំឆ្គង មេត្តាជួយ កែរសម្រួលផង !  សូមរអគុណ !

បានផ្សាយ​ក្នុង នយោបាយ, នយោបាយ សេដ្ឋកិច្ច, នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Health, Uncategorized | បានដាក់ពាក្យ​គន្លឹះ , , , , , , , , , , , , , | បញ្ចេញមតិ

សូមអញ្ជើញសាកល្បងតុបតែងមុខជាមួយខ្ញុំ…

បានផ្សាយ​ក្នុង នយោបាយ | បានដាក់ពាក្យ​គន្លឹះ | 6 មតិ

អំពើហឹង្សារ ជាអំពើខ្លោចផ្សារ…

បានផ្សាយ​ក្នុង សន្តិសុខ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ការសម្លាប់រង្គៀលនៅភីលីពីនដើម្បីអំណាចឬ ?

នេះជាឯកសារ តាមរយៈវិទ្យុ បារាំងអន្តរជាតិ RFI៖ ដើម្បីអំណាច មនុស្សយើង ហាក់ដូចជា គ្មានជំរើស ក្រៅពីការសម្លាប់ទេ មើលទៅ ! មនុស្សយើង ហាក់ដូចជា គ្មានការៀនសូត្រ ពីគ្នាសោះ នេះតើមកពីមូលហេតុអ្វី ? អំពើហឹង្សា ត្រូវបានគេផ្សប់ផ្សាយ ពេញទូទាំងពីភពលោក តើប្រជាជន នៅខែត្រ Maguindanao, Philippines មិនបានជ្រួតជ្រាបទេអី ? មនុស្សយើង សម្លាប់គ្នាមិន ចេះរាងចាល…

បានផ្សាយ​ក្នុង នយោបាយ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ផ្កាចម្លែកអស្ចារ្យមិនដែលឃើញ…?

បានផ្សាយ​ក្នុង សេដ្ឋកិច្ច | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ឯកសារនេះមានគេផ្ញើរអោយខ្ញុំ…

ខ្ញុំជឿថា ពាក្យដែល សរសេរនេះ ដូចជាមិនសូវ ពិរោះស្តាប់សោះ ខ្ញុំខានឮយូរ ណាស់ហើយ គឺធ្លាប់ឮកាល ពេលដែល ធ្វើសង្គ្រាម ច្បាំងគ្នា ជាមួយ សាធារណរដ្ឋខ្មែរ ឬលោក លន់-នល់ ពីឆ្នាំ១៩៧០-៧៥ ម្លេះ ហើយមាន បន្តរទៀតដែរ កាលឆ្នាំ១៩៧៩ ដោយខ្មែរក្រហម តែពេលនេះ មិនមែនខ្មែរក្រហមទេ ខ្ញុំដាក់មកនេះ ចង់ចែកគ្នាស្តាប់មើល តើអស់លោក យល់យ៉ាងណាដែរ ?

បានផ្សាយ​ក្នុង នយោបាយ | បានដាក់ពាក្យ​គន្លឹះ | 5 មតិ

មន្ទីរពេទ្យកងទ័ពខ្មែរក្រហមត្រូវគា្រប់យ៉ាងដំណំ

មន្ទីរពេទ្យសម្ងាត់ របស់កងទ័ព ខ្មែរក្រហម មួយកន្លែង ត្រូវបានគេទម្លាក់ គ្រាប់បែកដាក់ ត្រូវយ៉ាងដំណំ បានធ្វើអោយឆេះ បាក់បែកខ្ទេចខ្ទីរអាគារ ដែលធ្វើពីឈើ និងប្រក់ស្បូវ នៅក្នុងព្រៃជ្រៅ គឺនៅដាច់ស្រយ៉ាល យ៉ាងឆ្ងាយពីភូមិ អ្នកស្រុកហើយ មិនមានអោយពីណាដឹង និងអនុញ្ញាត អោយអ្នកណាចូល ផ្តេសផ្តាសទេ មានគេយាមកាម តឹងតែងណាស់ បើមានអ្នកណា មួយជ្រុលទៅក្បែរ ឬវង្វែងផ្លូវ សុទ្ធតែបាត់ខ្លួន ឬក៏គេចោទថា ជាគិញចារកម្ម ។ ការទម្លាក់គ្រាប់បែក នោះបានធ្វើអោយ មានការស្លាប់កងទ័ព ដែលត្រូវរបួសស្រាប់ ដែលដេកពេទ្យ នៅទីនោះ យ៉ាងច្រើន លោកតាប្រធាន គណៈតំបន់ និងខ្ញុំត្រូវបាន គេនិមន្តអោយ ទៅមើលនៅឯ មន្ទីរពេទ្យនោះ ក្នុងនាមជាអ្នក តំណាងផ្នែក លោកសង្ឃ ទៅសួរសុខទុក្ខ ខ្ញុំមើលទៅគួរ អោយតក់ស្លុត ជាទីបំផុត ពីព្រោះឃើញតែ រណ្តៅគ្រាប់បែក និងបំណែកអគារ បាក់បែក ដែលសន្មត់បានថា មិនមានអ្នក នៅរស់ច្រើនទេ… ។

បានផ្សាយ​ក្នុង សង្គមកិច្ច | បានដាក់ពាក្យ​គន្លឹះ | 7 មតិ

លោកសង្ឃត្រូវបានទាហានចាប់ជាឈ្លើយសឹក…

បន្ទាប់ពីការទម្លាក់គ្រាប់បែក នៅភូមិខ្ញុំជាលើកទីមួយមក ខ្ញុំនិងលោកពូខ្ញុំ ដែលជាលោកសង្ឃ ទាំងពីរអង្គ ត្រូវបានទាហានចាប់ ជាឈ្លើយសឹក អោយនិមន្តដើរ នៅមុខទាហាន រាប់រយនាក់ ដែលពួកគេ បានដើររ៉ាស់ឡើងមក ដើម្បីត្រួតពិនិត្យមើល នូវលទ្ធផល នៃការទម្លាក់គ្រាប់បែក របស់គេនោះ នេះជារឿងមួយ ដ៏គ្រោះថ្នាក់បំផុត បើនិយាយអំពី សិទ្ធិមនុស្សវិញ ខុសធ្ងន់ ធ្ងរណាស់ បើនិយាយអំពី សាសនាវិញ ក៏មើលងាយ ព្រះពុទ្ធសាសនា ធ្ងន់ធ្ងរណាស់ដែរ ។   ព្រឹត្តការណ៍នេះ បានកើតហេតុឡើង មុននឹងពួកខ្មែរក្រហម បានកៀរប្រជាជន អោយចេញពីភូមិ អោយទៅនៅក្នុងព្រៃ ។ នេះជាព្រឹត្តការណ៍ ដ៏ជូរចត់មួយ ក្នុងចំណោម ព្រឹត្តការណ៍នានា ជាច្រើនទៀត មុននិងភូមិយាយតាខ្ញុំ និងភូមិពីរ ផ្សេងទៀត ត្រូវបានគេទម្លាក់ គ្រាប់បែកដាក់ យ៉ាង សាហាវ ឃោរឃៅបំផុតនោះ ។ កាលពេលនោះ ខ្ញុំជាលោកសង្ឃ លោកពូខ្ញុំ ក៏ជាលោកសង្ឃ និងព្រមទាំង លោកសង្ឃ ជាច្រើនអង្គ ផ្សេងទៀតដែរ កំពុងតែ ជួយច្រូតស្រូវ ញោមៗ របស់ លោក យើងមើលទៅ ឃើញក្រហមភ្លឺ ពេញវាលស្រែ នូវពណ៌ស្បង់ចីពរ និងលាយឡំ និងខោអាវ ចំរុះពណ៌ របស់ស្រីប្រុស ចាស់ក្មេង កំពុងតែប្រញឹក ច្រូតស្រូវ ប្រដេញគ្នា យ៉ាងញាប់ដៃ ។ ស្រាប់តែមាន យន្តហោះមួយ មកស្វែលពីលើ បន្តិចមកទៀត មានយន្តហោះ មួយទៀតមក ហោះស្វែលដែរ ម្នាក់ៗទាំងលោក ទាំងគ្រហសត្ថ ឬអ្នកស្រុក ប្រហែលជា មិនបានចាប់ អារម្មណ៍ ទេ ថាយន្តហោះនេះ មកទម្លាក់គ្រាប់បែកនោះ តែនៅពេលដែលវា តម្លើងសម្លេងយ៉ាងតឹង បោះពួយទម្លាក់ គ្រាប់បែក ទៅក្នុងភូមិ ដែលមានចម្ងាយ ប្រហែលមួយគីឡូម៉ែត្រ ពីវាលស្រែ ច្រូតស្រូវនោះ និងព្រមទាំងឮសូរ ដូចរន្ទះដែលគួរ អោយរន្ធត់នោះ ម្នាក់ៗភ័យតក់ស្លុត និងស្លន់ស្លោឥតឧបមា រត់រកកន្លែងពួន គ្រប់ៗគ្នា  ចំណែកខ្ញុំវិញ មិនដឹងជា ទៅពួនកន្លែងណាទេ តែបានចូលក្បាល ទៅក្នុងស្មៅ លើដំបូកទាបមួយ ដែលមានស្មៅ ងាប់ស៊ុបទ្រុប មិនក្រាសប៉ុន្មានទេ ហើយក៏គ្មានដើមឈើដែរ ចូលតែក្បាល តែគគូថដែល មានស្លៀកស្បង់ ក្រហមនៅ កណ្តាលវាល ពួនរហូតដល់ យន្តហោះឈប់ទម្លាក់ ក៏នៅតែពួនទៀត រហូតដល់លោកពូខ្ញុំ លោកហៅអោយខ្ញុំចេញ ទើបចេញហើយ គេនាំគ្នាសើចខ្ញុំគ្រប់គ្នា ដែលពួនតែក្បាល គូថនៅកណ្តាល វាល ។ បន្ទាប់មក លោកពូខ្ញុំក៏បាន ទៅនិយាយលួងលោម មីងខ្ញុំដែលកំពុងតែ មានផ្ទៃពោះជិតគ្រាប់ខែ និងដែលជាប្អូនរបស់ លោកផងនោះ អោយតាំងស្មារតី អោយនឹងនរ កុំអោយភ័យ ខ្លាចក្រែងមានបញ្ហា កូនក្នុងផ្ទៃ ។ បន្ទាប់មកលោកពូ និងខ្ញំបានទៅសម្រាក ទម្រែតក្រោមដើមអញ្ជៃ ដែលមានម្លប់និង មានមែកសាខាមួយ នៅក្នុងស្រែដដែលនោះ ស្រាប់តែបន្តិចមក ឮសូរ ប្រោកប្រាកៗ នៅទិសខាងជើង មើលទៅមិនឃើញ មានអីទេ ឃើញតែស្រូវ ហើយលោកពូខ្ញុំ អោយខ្ញុំក្រោកឈរមើល មានអីឃើញ សុទ្ធតែទាហាន និងក្បាលពាក់ មួកដែកគ្រាប់គ្នា រាយជាខ្សែរយ៉ាងវែង ដើររ៉ាស់ឡើងមក យ៉ាងគៀកទៅហើយ ដោយកាណុងកាំឡ្លើង តម្រង់មករកយើង ដែលប្រុងនឹងបាញ់ បើប្រសិនឃើញខ្មាំង នៅពេលនោះ លោកពូខ្ញុំក៏ក្រោកឡើងដែរ ឈរមើលទាំងពីរអង្គ ទាហានគេថា អូ! ខ្មែក្រហម!  អូ! ខ្មែរក្រហមមែនទែនតើ! នៅពេលនោះហើយ ដែលគេបញ្ជារ អោយខ្ញុំនិងលោកពូខ្ញុំ ទាំងពីរអង្គនិមន្តដើរ មុខទាហានគេ ដោយពួកទាហាន គេភ្ជុង កាំភ្លើងពីក្រោយ អោយនាំពួកគេ ទៅឯភូមិ នៅពេលនោះ ទាំងលោកសង្ឃផ្សេងទៀត ទាំងអ្នកស្រុកមួយ ចំនួនធំកំពុងនៅ ក្នុងវាលស្រែនៅឡើយទេ តែប្រុសៗនាំគ្នារត់ ទៅមើលភូមិចង់អស់ ហើយដែរ ខ្ញុំនេះភ័យណាស់ ខ្លាចខ្មែរក្រហម នឹងទាហានគេប៉ះគ្នា ពួកខ្ញុំច្បាស់ជាស្លាប់ ហើយ ប៉ុន្តែអត់ឃើញ មានខ្មែរក្រហមទេ ពេលនោះ តែតាមការពិត មានគេបានរត់ ទៅប្រាប់ពួកខ្មែរ ក្រហមអោយគេចចេញ ពីកន្លែងដែលគេនៅព្រៃ ក្បែរៗនោះអស់ហើយដែរ និមន្តដើររហូតដល់ភូមិ ទើបទាហានគេលេង អោយខ្ញុំនិងលោកពូខ្ញុំ ដើរចេញពីពួកគេ ហើយពួកទាហាន ទាំងនោះ គេបានដើររ៉ាស់ឡើង តាមចន្លោះផ្ទះនិមួយៗ ហើយខ្ញុំនិងលោកពូខ្ញុំ បាននិមន្តដើរ ទៅផ្ទះយាយតា ស្រាប់តែឃើញតែ អំបែងគ្រាប់ ចំរៀកធំវែងៗ ធ្លាក់ត្រូវផ្ទះគេ ក្បែរនោះបាក់បែក និងដើរ បន្តិចទៀត ទៅឃើញរន្តៅគ្រាប់ធំៗ បីបួនគ្រាប់ក្បែរផ្ទះយាយ និងផ្ទះមីង តែមិនមានខូចខាត អោយធំដុំនោះទេ លើកលេងតែផ្ទះមីងខ្ញុំ កូនគាត់បីនាក់ បងប្អូនអោបគ្នាក្រវៀន ពួនក្រោមផ្ទះ បងគេអាយុ ៧ឆ្នាំ ប្អូនពីរនាក់ទៀត អាយុ មួយឆ្នាំនិងពីរឆ្នាំ អត់មានមនុស្សចាស់ នៅជាមួយទេ ដោយសារឪពុកម្តាយ ទៅច្រូតស្រូវអស់ នេះសំណាងណាស់ វាមិននាំគ្នារត់ផ្តេសផ្តាសនោះ រីឯគ្រាប់ដែលធ្លាក់នោះ ជាគ្រាប់នេប៉ាល់ ដែលមានជម្រៅប្រាំម៉ែត្រទៅក្រោម មាត់លើពីម្ខាងទៅម្ខាង ប្រហែលជា ១០-១៥ម៉ែត្រ ហើយធ្លាក់ចម្ងាយ តែ១៥-២០ម៉ែត្រខាងជើងផ្ទះប៉ុណ្ណោះ គឺជិត មែនទែន អាបងគេហ្នឹងនៅរស់ រហូតមកដល់សព្វ ថ្ងៃនេះដែរទេ ហើយសព្វថ្ងៃនេះ ឮថាគេធ្វើ ដល់ចៅហ្វាយក្រុងផង ។ល។ នេះជាព្រឹត្តការណ៏មួយ ក្នុងចំណោមព្រឹត្តការណ៍ ជាច្រើនទៀត ដែលបានធ្វើអោយ ប្រជាជនបានបង្ខំចិត្ត រត់គេចនិងភៀសខ្លួន ចេញពីភូមិទាំងនោះ ទាំងក្តីសោកស្តាយ  ឬក៏គេថាខ្មែរក្រហម កៀរអោយចេញ ពីភូមិនោះទាំងបង្ខំ ក៏ថាបាន ។ល។ 

បានផ្សាយ​ក្នុង សន្តិសុខ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

រឿងសម័យសង្គ្រាមដែលខ្ញុំមិនអាចបំភ្លេចបាន…

យន្តហោះទម្លាក់គ្រាប់បែក គ្មានក្តីមេត្តាសោះ គ្មានស្គាល់ អ្នកស្រុក គ្មានស្គាល់ លោកសង្ឃ គឺទម្លាក់យក ខាងេពីឈ្នះដៃ ធ្វើអោយ ប្រជាពលរដ្ឋ និងលោកសង្ឃ រងទុក្ខវេទនា ជាទីបំផុត អំពើនេះហើយ ដែលបានធ្វើ អោយសង្គ្រាម កាន់តែរោលរាល ខ្លាំងឡើងនាពេលនោះ គឺធ្វើអោយ ប្រជាពលរដ្ឋខ្មែរ មានសេចក្តី ឈឺចាប់យ៉ាងខ្លាំង បើទម្លាក់ដាក់ ពួកទាហាន ខ្មែរក្រហម មែននោះមិនថាទេ តែទម្លាក់ដាក់តែ ភូមិអ្នកស្រុក ដែលគ្មានអាវុធ តដៃ អ្នករងគ្រោះ សុទ្ធសាច់តែ កូនក្មេងនិង មនុស្សចាស់ ជរារត់មិនរួច ទៅណាមិនរួច ។ ខ្ញុំបានឃើញផ្ទាល់ និងភ្នែករបស់ខ្ញុំ នៅថ្ងៃមួយនោះ ទម្លាក់ចំសាលារៀន កូនក្មេងកំពុងតែរៀន ស្លាប់អស់កូនក្មេង ១០នាក់ដែលពួន ក្នុងត្រង់សេជាមួយគ្នា ក្បែរអាគារសាលារៀន ក្នុងដំបូកព្រៃ មួយកន្លែង ឃើញតែបំណែកសាច់ តូចៗ វាច្របូកច្របល់គ្នាអស់ មិនដឹងជាសាច់ ជាឆ្អឹងកូនអ្នកណា អ្នកណីទេ គឺមែឪបងប្អូនមក ប្រមែប្រមូល យកទៅបូជាជុំគ្នាទៅ ។ លុះព្រឹកឡើង គេនិមន្តលោក អោយទៅសូត្រ មន្តបង្សុកូល ហើយខ្ញុំបាននិមន្តទៅដែរ មានអីសូត្រហើយ អាចារ្យថា និមន្តឆាន់ តេជគុណ ! លោកក៏ចាប់ផ្តើមឆាន់ ខ្ញុំក៏ទើបលើកស្លាបព្រា ដួសបាយជិតដល់មាត់ ទៅហើយស្រាប់តែ ឮសូរយន្តហោះ តំឡើងសម្លេងយ៉ាងតឹង បោះពួយតម្រង់ មកតែម្តង អត់មានហោះស្វែល មើលទេ មានអីដាក់ ស្លាបព្រាចុះ លោតចែកផ្លូវគ្នា មួយរំពេចតែម្តង គ្រាន់តែរត់ដល់ បឹងទឹកភ្លាម អាគ្រាប់ ណេប៉ាល់ និងរុក្កែត ធ្លាក់មកផ្ទួនៗគ្នា ចម្ងាយប៉ុន្មានតែ ១០-១៥ម៉ែត្រ ហើយចីពរមិនព្រម ចូលទឹកសោះ រុញច្រមុជទឹកហើយ ចេះតែងើបឡើងវិញ ភ័យឥតទាស់ ។ លុះទម្លាក់ហើយ ប្រញាប់ប្រញាល់ រត់ទៅវត្តវិញ មានអីតាមផ្លូវ ឃើញជីដូនម្នាក់ កំពុងតែភ្លើងឆេះ ទាំងរស់ ក្រងេងក្រងង់ដៃជើង ហើយទៅមួយកន្លែងទៀត បានឃើញជីដូនចាស់ៗ និងអ្នកជរាពិការ ហើយនិងមីងៗ ដែលមិន អាចរត់បាន នៅពួនក្នុងត្រង់សេ ឥតគម្រប កំពុងត្រូវរងគ្រោះ ដោយសារគ្រាប់ បែកធុងសាំង រលាករោលរាល ពេញខ្លួនទាំងអស់ មើលទៅគួរអោយ វេទនាភ្នែក ជាទីបំផុត…។ល។ រូបភាពខាង ក្រោមជារូបភាព ទម្លាក់គ្រាប់បែកដែរ តែនៅកន្លែងផ្សេងទេ ។

បានផ្សាយ​ក្នុង សន្តិសុខ | បានដាក់ពាក្យ​គន្លឹះ | 4 មតិ

ដើម្បីអភិវឌ្ឍប្រទេសជាតិបានល្អលុះត្រា…

ដើម្បីអភិវឌ្ឍ ប្រទេសជាតិ អោយបានល្អប្រពៃ លុះត្រាតែ ប្រទេសជាតិ របស់យើង គ្មានសង្រ្គាម គ្មានការគៀបសង្កត់ ពីសំណាក់ ប្រទេសជាតិដទៃ ពីបក្សដទៃ លុះត្រាតែខ្មែរយើង គ្រប់និន្នាការ នយោបាយ មានការឯកភាពគ្នា ទាំងក្នុងនិង ក្រៅប្រទេស លុះត្រាតែខ្មែរយើង មានទំនាក់ទំនងល្អ ជាមួយប្រទេស ជិតខាងនិង ប្រទេសនានា ក្នុងពិភពលោក ជាពិសេស ប្រទេសជា មហាអំណាចនានា លើពិភពលោក បើមិនដូច្នោះទេ យើងមិនអាចជឿថា ការកសាងឬការអភិវឌ្ឍ ប្រទេសជាតិបាន ល្អប្រសើរនោះទេ ។ ព្រៀបបាននឹង ប្រព័ន្ធរទេះគោ  ដែលប្រើគោពីរ សំរាប់អូស បើគោមួយអូស គោមួយមិនអូស រទេះគោនោះ ក៏មិនអាចដំណើរការ បានដែរ ឬបើគោទាំងពីរ អាចអូសបានល្អហើយ តែអ្នកបរមិនសូវ ប្រសប់បរ ក៏រទេះគោនោះ មិនអាចទៅ បានស្រួលដែរ បើបរតាមព្រៃ ច្បាស់ជាជាប់ប្រែក ជាមិនខាន បើបរតាមផ្លូវថ្នល់ ត្រូវធ្លាក់ស្នាមភ្លោះ មិនខានឡើយ ។ ម្យ៉ាងវិញទៀត បើគោទាំងពីរ និងអ្នកបរល្អហើយ  តែបែរជា រទេះវា មិនល្អទៅវិញ គឺវាចាស់ឬបាក់បែក មិនគ្រប់គ្រាន់ កន្លែងណាមួយ ក៏មិនអាចទៅមុខ បានស្រួលដែរ ។ យ៉ាងណាមិញ បើព្រៀបទៅនឹង ការអភិវឌ្ឍប្រទេស ឬការដឹកនាំប្រទេស ជាតិវិញ វាត្រូវការជាចាំបាច់នូវ ប្រព័ន្ធនយោបាយ ដែលមានរចនាសម្ព័ន្ធ ដ៏ល្អត្រឹមត្រូវមួយ សំរាប់ប្រើប្រាស ឬសំរាប់ដឹកនាំ ទើបអាចដំណើរការ បានល្អ បានជោគជ័យ ទៅបាន ។ យើងមិនអាចទៅ ខ្ចីបុលគេ ប្រវ៉ះគេ យកមកប្រើ បណ្តោះអាសន្តនោះទេ ឬក៏ប្រើជាល្បិចកិច្ចកល់ បោកប្រាសគេ យករបស់នោះ មកប្រើប្រាស ដោយប្រការណាមួយ នោះបានទេ គឺយើងត្រូវតែចេះ កែឆ្នៃ ប្រឌិតជារបស់ខ្លួន អោយបានល្អ ទើបអាចដំណើរការ បានល្អប្រពៃបាន ។ បើមិនដូច្នោះទេ មិនអាចជួយ ខ្លួនឯងបានទេ មិនអាចរីកចម្រើន ទៅមុខបានទេ មិនអាចមាន ស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌- អរិយធម៌ សង្គមកិច្ច និងសន្តិសុខ បានទេ ។ល។ នេះគ្រាន់តែជាទស្សនៈមួយ តើអស់លោក យល់យ៉ាងណាដែរ ​?

បានផ្សាយ​ក្នុង នយោបាយ, នយោបាយ សេដ្ឋកិច្ច, នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Health, Uncategorized | បានដាក់ពាក្យ​គន្លឹះ , , , | 6 មតិ

ព្រះឥសូរ ព្រះវិស្នុ និងហនុមានបែងភាគ…

PreahShiva

PreahVisnu

PreahHanuman

បានផ្សាយ​ក្នុង វប្បធម៌ | បានដាក់ពាក្យ​គន្លឹះ | 2 មតិ

បុរសចង្អុលដៃខ្លាំងលើកភ្នំ…

Krishna

 

SriRamaMaharshiKundalini

បានផ្សាយ​ក្នុង វប្បធម៌ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ការយល់ដឹងអំពីពុទ្ធសាសនា…

តើ ពុទ្ធសាសនា មានន័យថាយ៉ាងម៉េច ? ដើម្បីងាយស្រួល ក្នុងការយល់ដឹង យើងសូមញែក ពាក្យពុទ្ធសាសនា ជាពីរគឺៈ ពុទ្ធ + សាសនា ។ ពុទ្ធ ប្រែថាៈ  អ្នកចេះដឹង ឬត្រាស់ដឹង និងសាសនា ប្រែថាៈ  ពាក្យប្រៀនប្រដៅ ។ ដូច្នេះពាក្យ ពុទ្ធសាសនា ប្រែថាៈ  ពាក្យប្រៀនប្រដៅ របស់ អ្នកចេះដឹង ឬត្រាស់ដឹង ។ ខាងក្រោម ជារូបភាព ព្រះពុទ្ធ (១)ទ្រង់ ចាប់បដិសន្ធិ (២)ទ្រង់សំរេចព្រះ ទ័យ បោះបង់ គ្រួសារ ទាំងរាត្រីស្ងាត់ (៣)ទ្រង់សាងព្រះផ្នួស (៤)ទ្រង់បានត្រាស់ជាព្រះពុទ្ធ (៥)ទ្រង់ធ្វើសមាធិ (៦)ទ្រង់ទេសនា ប្រោសភក្ខុប្រាំអង្គ (៧)ទ្រង់ប្រជុំ មហាសន្និបាត ដែលមាន ភិក្ខុសង្ឃ ១២៥០អង្គ ចូលរួម និង(៨)ទីបំផុត ទ្រង់ចូលព្រះបរិនិពាន្ត ។

Buddha01Buddha02Buddha03Buddha04Buddha05Buddha06Buddha07Buddha08

StarvingBuddha

ខាងលើនេះ ជារូបការធ្វើទុក្ខរៈកិរិយា អស់រយៈពេល ៦ ឆ្នាំ របស់ព្រះសម្មាសម្ពុទ្ធ តែមិនត្រូវបានគេ ដាក់រូបនេះ ជាមួយរូបដ៏ស្រស់ ទាំងប្រាំបីខាងលើនេះទេ តើមកពីមូលហេតុអ្វី ? តើរូបធ្វើ ទុក្ខរ់កិរិយានេះ មិនមែនជាផ្នែកមួយ នៃការត្រាស់ដឹង របស់ព្រះសម្មាសម្ពុទ្ធ ទេដឹង ? សូមអស់លោកអ្នក អ្នកយល់ច្បាស់ ខាងព្រះពុទ្ធសាសនា ជួយពន្យល់អោយ បានយល់ច្បាស់ផង ។

បានផ្សាយ​ក្នុង វប្បធម៌ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

វត្តនៅភូមិខ្ញុំកំពុងរីកស្គុសស្គាយ…

បានផ្សាយ​ក្នុង វប្បធម៌ | បានដាក់ពាក្យ​គន្លឹះ | 9 មតិ

បុរសមិនគួរសេពគប់ស្ត្រី ២០ ពួក…

បុរសមិនគួរសេពគប់ស្រ្តី ២០ ពួកគឺៈ 

១_ ស្រ្តីដែលមាតាគ្រប់គ្រងរក្សា ។

២_ ស្រ្តីដែលបិតាគ្រប់គ្រងរក្សា ។

៣_ ស្រ្តីដែលមាតានិងបិតាគ្រប់គ្រងរក្សា ។

៤_ ស្រ្តីដែលបងប្អូនប្រុសគ្រប់គ្រងរក្សា ។

៥_ ស្រ្តីដែលបងប្អូនជាស្ត្រីគ្រប់គ្រងរក្សា ។

៦_ ស្រ្តីដែលញាតិគ្រប់គ្រងរក្សា ។

៧_ ស្រ្តីដែលបុគ្គលមានគោត្រជាមួយគ្នា ឬមានជាតិវង្សជាមួយគ្នា គ្រប់គ្រងរក្សា ។

៨_ ស្រ្តីដែលបព្វជិតអ្នកប្រព្រឹត្តធម៌ត្រូវគ្នាពួកណាមួយគ្រប់គ្រងរក្សា ។

៩_ ស្រ្តីដែលប្រកបដោយការរក្សា គឺស្រ្តីដែលមានស្វាមីហើយ ឬមានគេប្រកាន់ទុកហើយ ។

១០_ ស្រ្តីដែលប្រកបដោយអាជ្ញា គឺស្រ្តីដែលព្រះរាជាដាក់រាជអាជ្ញា មិនអោយប្រព្រឹត្តតាមអំពើចិត្ត ឬមិនអោយបុរសណាមួយ ទៅប្រព្រឹត្តកន្លង ។

១១_ ស្រ្តីដែលគេទិញឬលោះដោយទ្រព្យ ទោះបីតិចក្តីច្រើនក្តី យកមកធ្វើជាភរិយា ឬត្រឹមតែលោះមកប៉ុណ្ណោះ មិនដល់ធ្វើជាភរិយាក៏ដោយ ។

១២_ ស្រ្តីដែលរត់តាមគេ ទៅនៅធ្វើជាភរិយារបស់បុរសដទៃ ដោយសេចក្តីពេញចិត្តរបស់ខ្លួន ហើយបុរសក៏ទទួលយល់ព្រមផង ។

១៣_ ស្រ្តីដែលទៅនៅធ្វើជាភរិយារបស់បុរសដទៃព្រោះតែភោគៈ គឺស្រ្តីដែលបានភោគៈយ៉ាងហោច ត្រឹមតែអង្រែនិងត្បាល់ជាដើម អំពីបុរសណាមួយក៏ទៅនៅធ្វើ ជាភរិយារបស់បុរសនោះ ។

១៤_ ស្រ្តីដែលទៅនៅធ្វើជាភរិយារបស់បុរសដទៃព្រោះតែសំពត់ គឺស្រ្តីដែលជាអ្នកកំសត់ទុគត៌ ដែលគ្រាន់តែបុរសណាមួយ អោយសំពត់ស្លៀក ឬដណ្តប់ប៉ុណ្ណោះ ក៏សុខចិត្តចូលទៅនៅធ្វើជា ភរិយារបស់គេទៅ ។

១៥_ ស្រ្តីដែលគេផ្អោបដៃជាមួយនឹងបុរសជ្រលក់ទៅក្នុងពាងទឹក ឬផ្តឹលទឹក ហើយគេពោលថា “អ្នកនាងទាំងឡាយចូរច្រឡំគ្នា ចូរកុំបែកគ្នា ដូជាទឹកនេះ”  គឺស្រ្តីដែលគេផ្សំផ្គុំអោយជាភរិយា បុរសដោយវិធីបែបនេះ ។

១៦_ ស្រ្តីដែលគេជួយដាក់ទ្រនូលចុះពីលើក្បាល គឺស្រ្តីអ្នករកអុសជាដើម ដែលបុរសណាមួយ ជួយដាក់ទ្រនូលពីលើក្បាល ហើយនាំយកទៅធ្វើជាភរិយា ។

១៧_ ស្រ្តីដែលជាទាសីគេផង ជាភរិយាគេផង គឺស្រ្តីដែលជាទាសី របស់បុរសណាមួយ ហើយបុរសនោះយកធ្វើជាភរិយា ។

១៨_ ស្រ្តីដែលជាកូនឈ្មួលគេផង ជាភរិយាគេផង គឺស្រ្តីដែលចូលទៅនៅ ធ្វើការស៊ីឈ្នួលអោយបុរសណាមួយ ហើយបុរសនោះទៅសំរេចឃរាវាសធម៌ជាមួយ លែងត្រូវការដោយភរិយា របស់ខ្លួន ។

១៩_ ស្រ្តីដែលសេនានាំមកដោយទង់ជ័យ គឺស្រ្តីដែលសេនាដំឡើងទង់ជ័យ លើកទ័ពទៅច្បាំងដណ្តើមយក ដែនរបស់ស្តេចដទៃ កៀរយកបានមកហើយមានបុរសណាមួយ យកធ្វើជាភរិយា។

២០_ ស្រ្តីដែលមានបុរសទៅភពប្រសព្វ តែមួយស្របក់ៗ គឺស្រ្តីដែលជាសហាយស្មន្តរបស់បុរសណាមួយ ។

ស្រ្តីទាំង ២០ ចំពូកដូចពោលមកនេះ សុទ្ធតែជាស្រ្តីដែលបុរស មិនគួរគប្បីទៅសេពគប់រកជាសេចក្តីស្នេហាឡើយ បើទៅសេពគប់ហើយចាត់ថា មានកំហុសបែកធ្លាយកម្មបថ ឬខុសច្បាប់ ប្រុស ។

បានផ្សាយ​ក្នុង វប្បធម៌ | បានដាក់ពាក្យ​គន្លឹះ | 18 មតិ

កិច្ចព្រមព្រៀងនៅទីក្រុងប៉ារិស…

កិច្ចព្រមពព្រៀងស្តីពីដំណោះស្រាយ នយោបាយរួមមួយ នៃជំលោះកម្ពុជា មានប្រទេសប្រមាណម្ភៃមួយ(២១)ប្រទេសដែលបានចូលរួមក្នុងសន្និសិទនាទីក្រុងប៉ារិសគឺ៖

ប្រទេសអូស្ត្រាលី ប្រ៊ុយណេ ដារូស្សាឡាម កម្ពុជា កាណាដា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋបារាំង សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋឥណ្ឌូណេស៊ីជប៉ុន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋហ្វីលីពិន សាធារណរដ្ឋសឹង្ហបូរី រាជាណាចក្រថៃឡង់ សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ចក្រភពអង់គ្លេស និង អៀរឡង់ខាងជើង សហរដ្ឋអាមេរិក សាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី។ 

នៅចំពោះវត្តមាន នៃលោកអគ្គលេខាធិការអង្ការសហប្រជាជាតិ ដើម្បីថែរក្សា និង ការពារអធិបតេយ្យភាព ឯករាជ បូរណភាព និង ភាពមិនអាចរំលោភបាន នៃដែនដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់កម្ពុជា។ដោយចង់ស្តារឡើងវិញ និង ថែរក្សាសន្តិភាពនៅកម្ពុជា ជំរុញការបង្រួបបង្រួមជាតិ និង ធានាអោយប្រជាជនកម្ពុជា ប្រើប្រាសសិទ្ធិស្វ័យសំរេច តាមរយៈការបោះឆ្នោតដោយសេរី និង ត្រឹមត្រូវដោយជឿជាក់ថា មានតែដំណោះស្រាយនយោបាយរួមមួយសំរាប់ជំលោះកម្ពុជាទេ  ទើបបានដំណោះស្រាយមួយយុត្តិធម៌និង យូរអង្វែង ហើយនិងរួមវិភាគទានដល់សន្តិភាព និង សន្តិសុខក្នុងតំបន់ និង អន្តរជាតិ។ ដោយស្វាគមន៍ ឯកសារក្របខ័ណ្ឌ ថ្ងៃទី ២៨ សីហា ១៩៩០ដែលបានព្រមព្រៀងទាំងស្រុងដោយភាគីកម្ពុជា ធ្វើជាមូលដ្ឋាន សំរាប់ដំណោះស្រាយ នៃជំលោះកម្ពុជា ហើយបន្ទាប់មក ត្រូវបានយល់ជាឯកច្ឆ័ន្ទ ដោយក្រុមប្រឹក្សាសន្តិសុខតាមសេចក្តីសំរេចចិត្តលេខ ៦៦៨ ‹១៩៩០› ចុះថ្ងៃទី២០កញ្ញា ១៩៩០ និង ដោយមាហា សន្និបាត សង្ការសហ-ប្រជាជាតិ តាមសេចក្តីសំរេចចិត្តលេខ ៤៥.៣ ចុះថ្ងៃទី១៥ តុលា ១៩៩០…

ដោយសារតែមាន កិច្ចព្រមព្រៀង នៅទីក្រុងប៉ារិសនេះហើយដែលបណ្តាលអោយ គណបក្សប្រជាជនឈ្នះ មានជ័យជំនះ មហាលោតផ្លោះមហាអស្ជារ្យ រហូតមកដល់សព្វថ្ងៃនេះ ដែលបានធ្វើអោយមហាជនជាសមាជិករបស់គណបក្សប្រជាជន ក្លាយជាអ្នកមានជាន់ថ្មីនៅកម្ពុជា។ បើព្រៀបធៀបកាលដើមទសវត្សឆ្នាំ៩០ មិនដែលឃើញមានសមាជិកគណបក្សប្រជាជនណាមួយមានទឹកមុខរីករាយនោះទេ ម្នាក់ៗធ្វើមុខស្រងួតស្រងាត់ ដូចគ្មានព្រលឹងវិញ្ញាណនៅក្នុងខ្លួនទេ ជាពិសេស សមាជិកដែលមានកាំភ្លើងខ្លីឬពិស្តុលនៅចង្កេះ ញញឹមដែរញញឹមទាំងក្រៀមក្រោះ។ រីឯបងប្អូនយក្សណាមវិញ អត់សូវហ៊ានចេញមុខទេពេលថ្ងៃ តែបើយប់វិញមិនពិបាកនិយាយទេ ហើយឮសូរល្បីឈ្មោះខាងចេះផ្ទាត់ផ្លែឡាម និងចេះសណ្តំ បើឃើញមានពួកគាត់កុំទៅជិតអោយសោះប្រយ័ត្នគ្រោះថ្នាក់!។ល។

តើហេតុអ្វីបានជាសព្វថ្ងៃនេះគណបក្សប្រជាជនបែរជាបដិសេធកិច្ចព្រមព្រៀង នៅទីក្រុងប៉ារិសទៅវិញ?

តើមានអ្វីធ្វើអោយខាតបង់ដល់គណបក្សនេះ?

ខ្ញុំមិនយល់សោះ????? សូមអស់លោកជួយពិចារណាមើល!

ពាក្យគួរពុំគួរសូមជួយកែរតម្រូវនិងអភ័យទោស!

សូមអរគុណ!

បានផ្សាយ​ក្នុង នយោបាយ | បានដាក់ពាក្យ​គន្លឹះ | 2 មតិ

ស្វាគមន៍ទេសចរខ្មែរអង្គរ! Welcome Khmer Angkor Tourist!

scan0071

រូបភាពបររទេះគោខាងលើនេះ បរនៅលើផ្លូវជាតិលេខ៥ពីភ្នំពេញទៅបាត់ដំបង ឆ្នាំ៨២។

 

សូមអញ្ជើញ! សូមអញ្ជើញ! ឡានចេញហើយ បាត់ដំបងសៀមរាប! បាត់ដំបងសៀមរាប!

ទស្សនារាជធានីខ្មែរអង្គរដោយឥតគិតថ្លៃ មកមុនជិះមុន មកក្រោយជិះមុខ!

យ៉ាងណាយ៉ាងណី សូមកុំភ្លេចទឹកបំពង់បាយកញ្ចប់ សំរាប់ញាំតាមផ្លូវ។

សូមអរគុណ!

 

ឡានដែលបានដឹកមនុស្សដ៏ច្រើនសន្ធឹកនេះក៏បរលើផ្លូវជាតិលេខ៥ដែរ ឆ្នាំ៨២

ហើយលេខប្លាកឡានចាប់ផ្តើមលេខ ៧ និង លេខ ១=៧មករា១៩៧៩ថ្ងៃរំដោះប្រទេសកម្ពុជា។scan0034

បានផ្សាយ​ក្នុង សេដ្ឋកិច្ច | បានដាក់ពាក្យ​គន្លឹះ | 30 មតិ

ទាមទារទឹកដីកម្ពុជាក្រោមមកវិញ!

Khmer New Government

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

តុលាការអន្តរជាតិ/កម្ពុជាប្តឹងថៃ១៩៦២…

តុលាការអន្តរជាតិ/កម្ពុជាប្តឹងថៃ១៩៦២….

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

free counters
Free counters

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

free counters
Free counters

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ